Tuesday, August 13, 2013

Test

ដោយ​មាន​សំនួរ និង​ជា​ការ​បង្ហាញ​ជូន ​បង​ប្អូន​ខ្មែរ​យើង​អោយ​បាត់​ឆ្ងល់​អំពី​ តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទើប​​អោយទំព័រ​ដើម (Home) ​បង្ហាញ​ប្រកាស​ជា​សង្ខេបៗ ដោយ​មាន​តំណ​អោយ​ចុច​ដើម្បី​ចូល​ទៅ​អាន​ប្រកាស​ពេញ​នោះ ខ្ញុំ​សូម​ធ្វើ​ការ​បង្ហាញ​ជូន​ដូច​ខាង​ក្រោម​នេះ។ ភាគ​ច្រើន​នៃ Theme ឬ Template ដែរ​ Download ពី​វ៉ែបសាយ​​ដ៏ទៃ គឺ​បាន​បញ្ចូល​មុខងារ {{ អាន​បន្ត Read More }} មក​ជា​មួយ​ស្រាប់ ដែរ​ជាហេតុ​ធ្វើ​អោយ​អ្នក​ប្រើ Blogspot ភាគ​ច្រើន​ចូល​ចិត្ត ទាញ​យក​មក​ដំឡើង​ណាស់។ តែ​បើ​យើង​ជា​អ្នក​អភិវឌ្ឍន៍ សូម​កែច្នៃ​ដោយ​ដៃ​យើង​ផ្ទាល់​វិញ​ទើប​រីក​ចំរើន ដោយ​យើង​ត្រូវ​ស្រាវជ្រាវ​ស្វែង​រក​កូដ (Code) នៅ​តាម​វ៉ែបសាយ​ផ្សេងៗ មក​តុបតែង​ទើប​យើង​បាន​ចំណេះ​ពិត​ប្រាកដ មិនមែន​យក​ស្រាប់ៗ​។

Blogspot បាន​បង្កប់​មុខ​ងារ​នេះ​មក​ជាមួយ​ដែរ​តែ​ សម្រាប់​អ្នក​ដែរ​ទើប​រៀន​ប្រើ​ដំបូង​ដូច​ជា​មិនសូវ​ស្គាល់ មក​ពី​មុខងារ​នោះ មាន​ឈ្មោះ​ខុស​ពី​តួនាទី​ពិត​របស់​វា :D ដែរ​ជា​ហេតុ​ធ្វើ​អោយ​ឆ្ងល់ (កាល​ពីមុន​ខ្ញុំ​ក៏​ឆ្ងល់​ដែរ តើ​ធ្វើ​យ៉ាង​ម៉េច​ទើប​អាច​បង្ហាញ​ជា​សង្ខេប​បាន​?) ហាស ហា ឥឡូវ​មាន​ចំលើយ​ហើយ ហើយ​ថែម​ទាំង​មិនបាច់​សរសេរ​កូដ អី​នោះ​ទេ ងាយ​ៗ​សំរាប់​មនុស្ស​ដូច​ជា​ខ្ញុំ​នេះ និង អ្នក​ដែរ​មិន​ចេះ​កូដ។ សូម​មើល​ដូច​ខាង​ក្រោម​នេះ៖

No comments:

Post a Comment